កំពង់ឆ្នាំងជាដែនដីដ៏ស្រស់បំព្រងនៃរាជាណាចក្រកម្ពុជា
ខេត្តមួយនេះ ស្ថិតនៅភូមិភាគកណ្តាលនៃប្រទេស កម្ពុជា។
|
វិមានឯករាជ្យខេត្តកំពង់ឆ្នាំង |
មិនតែប៉ុណ្ណោះទេទឹកដីខេត្តមួយនេះ(កំពង់់ឆ្នាំង
|
អត្តសញ្ញាណខ្អមឆ្នាំងធ្វើពីដីនៃខេត្តកំពង់ឆ្នាំង |
)ពិតជាល្បីល្បាញផ្នែកសិប្បកម្មមានដូចជា ក្អម ឆ្នាំង និងសំភារៈជាច្រើនទៀតដែលផលិតចេញពីដីដែលមានគុណភាពល្អ។ទឹកដីដ៏សែនផូផង់នេះមានព្រំប្រទល់ជាប់នឹងខេត្ត កំពង់ចាម កំពង់ធំ កណ្តាល កំពង់ស្ពឺ និងពោធិសាត់។
ពិសេសពីនេះទៀតដែនដីខេត្តកំពង់ឆ្នាំងមានរមណីរដ្ឋានកំសាន្តជាច្រើនកន្លែងដែលជាទីលំហែអារម្មណ៍ដ៏សែនរីករាយសម្រាប់ជាលក្ខណៈគ្រួសារ និងជាទីដ៏មានអត្ថប្រយោជន៏សម្រាប់សិស្ស និស្សតិ និងអ្នកស្រាវជ្រាវគ្រប់ជំនាន់សម្រាប់ធ្វើការសិក្សាស្រាវជ្រាវដើម្បីធ្វើការបង្ហាញដ៏ក្មេងជំនាន់ក្រោយឲ្យពួកគេកាន់តែយល់ដឹងកាន់ច្រើន។
ក្នុងពេលនេះដែលយើងសូមបង្ហាញពីតំបន់ទេសចរណ៍មួយកន្លែងដែលមានឈ្មោះ «ភ្នំនាងកង្រី»។
|
ភ្នំនាងកង្រី
ភ្នំនាងកង្រី គឺជាភ្នំមួយដែលទាក់ទងទៅនឹងរឿងព្រេងបុរាណខ្មែរ «ពុទ្ធិសែននាងកង្រី» ឬ រឿង «នាង១២»។ នៅក្នុងចំណោមរមណីយដ្ឋាន ឬតំបន់ទេសចរណ៍ចំនួន ២៣កន្លែង នៅទូទាំងខេត្តកំពង់ឆ្នាំង តំបន់ភ្នំនាងកង្រី នៅតែមានភ្ញៀវទេសចរច្រើនគួរសម ចូលទៅទស្សនាដោយផ្ទាល់ ឬទស្សនាពីត្រើយម្ខាងនៃមាត់ទន្លេផ្សារក្រោម។
ភ្នំនាងកង្រី លាតសន្ធឹងពីទិសខាងកើតទៅទិសខាងលិច ប្រវែងប្រមាណជាង ២គីឡូម៉ែត្រ និងមានកម្ពស់ប្រហែល ៦០០ម៉ែត្រ ស្ថិតនៅជាប់ភូមិសំរោង ឃុំពោធិ៍ និងភូមិត្របែក នៃឃុំត្រងិល ស្រុកកំពង់លែង ដែលមានចម្ងាយប្រមាណជា ១៤ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង។ ភ្ញៀវទេសចរដែលមានបំណងទៅកម្សាន្តនៅតំបន់ភ្នំនាងកង្រី ត្រូវចំណាយពេលប្រហែលជាកន្លះម៉ោង ដើម្បីធ្វើដំណើរតាមកាណូត ឬទូកដដែលចតនៅកំពង់ផែផ្សារក្រោមរង់ចាំដឹកភ្ញៀវទេសចរ ដែលមានតម្លៃចាប់ពី ៣០ ទៅ ៤០ដុល្លារ ក្នុងតម្លៃចរចាត្រូវរ៉ូវគ្នា។
បច្ចុប្បន្នតំបន់ភ្នំនាងកង្រី មានចំណុចពិសេសចំនួនពីរ គឺការទស្សនារូបចម្លាក់ថ្មទាក់ទងទៅនឹងរឿងព្រេង ពុទ្ធិសែននាងកង្រី នៅវត្តគិរីភក្ដី និងការទស្សនាព្រៃធម្មជាតិនៅតាមជួរភ្នំ ឬនៅអាស្រមជបនាងកង្រី ស្ថិតនៅភូមិត្របែក នៃឃុំត្រងិល។
|
|
ជណ្ដើរឡើងភ្នំក្បែរអាស្រមជុកនាងកង្រី ដើម្បីមើលទេសភាពភ្នំនាងកង្រី |
|
និម្មិតសញ្ញាពុទ្ធិសែន នាងកង្រី នៅលើសួនច្បារក្បែរវិមានឯករាជ្យក្រុងកំពង់ឆ្នាំង |