ខេត្តព្រះវិហារស្ថិតនៅក្នុងភូមិសាស្រ្តទិសឧត្តរនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយពីរាជធានីភ្នំពេញ ប្រមាណចំងាយ៣២០គីឡូម៉ែត្រ ជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ ភូមិសាស្ត្រដែលមានភាពទូលាយ សំបូរព្រៃឈើធំៗជាជំរកសត្វព្រៃគ្រប់ប្រភេទ រ៉ែ ធនធានធម្មជាតិ និងសំនង់ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ។ ព្រំប្រទល់ខាងជើងទល់នឹងប្រទេសថៃ និងប្រទេសឡាវប៉ែកខាងត្បូងទល់នឹងខេត្តកំពង់ធំ ប៉ែកខាងលិចទល់នឹង ខេត្តសៀមរាប និងឧត្តរមានជ័យ ប៉ែកខាងកើតទល់នឹង ខេត្តស្ទឹងត្រែង។
ខេត្តព្រះវិហារមានផ្ទៃដីសរុប ១៣.៧៨៨ គ.ម២ (???) ក្នុងនោះផ្ទៃដីបង្ករបង្កើនផលមានចំនួន ២០.០០០ហិចតា។ ខេត្តចែកចេញជាំ៧ស្រុកក្រុងរួមមាន៤៩ឃុំដែលមានភូមិសរុប២២៩ភូមិ។ ប្រជាពលរដ្ឋនៅខេត្តព្រះវិហារភាគច្រើនជាជនជាតិខ្មែរនិងមានជនជាតិភាគតិច កួយ មានប្រមាណ២០% មានរបរធ្វើស្រែ ចំការ រកជ័រ រកវល្លិ៍ លក់ដូរ និងនេសាទត្រីបន្តិចបន្តួច។ ការងារធ្វើស្រែចំការពុំសូវទទួលបានទិន្នផលខ្ពស់ឡើយ ព្រោះដោយបងប្អូនធ្វើតាមរបៀបអភិរក្សនិយម គឺធ្វើស្រែប្រវាសមេឃ។