រមណីយដ្ឋានទេទឹកពុះ


រមណីយដ្ឋាន​តេ​ទឹកពុះ​ដែល​មាន​អាង​ទឹកក្ដៅ​ធម្មជាតិ​កម្ដៅ​ប្រមាណ​ ៧០ ​អង្សា​បញ្ចេញ​ផ្សែង​ហុយៗ។
រមណីយដ្ឋាន​តេ​ទឹកពុះ​ដែល​មាន​អាង​ទឹកក្ដៅ​ធម្មជាតិ​កម្ដៅ​ប្រមាណ​ ៧០ ​អង្សា​បញ្ចេញ​ផ្សែង​ហុយៗ។ 

រមណីយដ្ឋាន​ធម្មជាតិ​បែប​កែច្នៃ​តេ​ទឹក​ពុះ​ស្ថិត​ក្នុង​ភូមិ​កោដូនតី ឃុំ​សង្កែសាទប ស្រុក​ឱរ៉ាល់ ខេត្ដ​កំពង់ស្ពឺ​ ចម្ងាយ​ប្រមាណ ៧០ គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​កំពង់ស្ពឺ ឬ​ប្រមាណ ១១០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។
ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ធ្លាប់​បាន​សម្ដែង​​ការ​បារម្ភ​ថា​មិន​យូរ​ប៉ុន្មាន​ទៀត​តេទឹក​ពុះ​នេះ​នឹង​ត្រូវ​បាន​អភិវឌ្ឍ​ហើយ​ពួកគេ​លែង​មាន​ឱកាស​បាន​ចូល​មើល​ទឹក​ពុះ​ធម្មជាតិ និង​បាន​ចុះ​ត្រាំ​ជើង​ដោយ​សេរី​មិន​បាច់​បង់​ប្រាក់​ទៀត​ហើយ​។
សព្វថ្ងៃ​នេះ​ទីកន្លែង​ទឹក​ផុស​ដែល​ពុះ​ហុយ​ផ្សែង​ជះ​ក្លិន​ដូច​ថ្មស្អុយ​ត្រូវ​បាន​ក្រាល​កម្រាល​ថ្ម​បេតុង​ជុំវិញ​ដោយ​ទុក​ប្រឡោះ​ចង្អូរ​បង្ហូរ​ទឹកក្ដៅ​ឧណ្ហៗ​ហូរ​ចាក់​តាម​ប្រឡាយ​តូច​យ៉ាង​មាន​របៀប​ត្រឹមត្រូវ​។
អម​តាម​ប្រឡាយ​តូច​នោះ​កៅអី​វែង​ត្រូវ​បាន​ដាក់​តម្រៀប​គ្នា​ដែល​ទំនង​ជា​សម្រាប់​ភ្ញៀវ​មក​កម្សាន្ដ​ចុះ​ត្រាំ​ជើង​លើ​ទឹក​ពុះ​ធម្មជាតិ​ដើម្បី​បំបាត់​អាការ​ផ្ដាសាយ​ជាដើម​។
ប៉ុន្ដែ​ គម្រោង​អភិវឌ្ឍន៍​ជា​រមណីយដ្ឋាន​ទេសចរណ៍​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​មក​កម្សាន្ដ និង​បាន​មក​ងូត​ទឹក​រ៉ែ​ធម្មជាតិ​ស្ប៉ា​ ឬ​ស្ទីម​ជាមួយ​នឹង​ទឹក​ផុស​ពុះ​ពី​ធម្មជាតិ​ដ៏​ពេញ​និយម​របស់​ជនជាតិ​ជប៉ុន កូរ៉េ និង​ចិន​ត្រូវ​បាន​រលាយ​ខ្សុល​ដូច​អំបិល​ត្រូវ​ទឹក​ហើយ​ក្ដីកង្វល់​របស់​ភ្ញៀវ​ក្នុង​ស្រុក​ដែល​មាន​ជីវភាព​មិន​សម្បូរ​ធូរធារ​ក៏​លែង​រអា​នឹង​រូបភាព​នៃ​គម្រោង​ដ៏មហិមា​នោះ​ទេ​ហើយ​។
អ្នក​មក​លេង​កម្សាន្ត​នាំ​គ្នា​ត្រាំ​ជើង​ក្នុង​ទឹកក្ដៅ​ឧណ្ណៗ​ធម្មជាតិ​។
អ្នក​មក​លេង​កម្សាន្ត​នាំ​គ្នា​ត្រាំ​ជើង​ក្នុង​ទឹកក្ដៅ​ឧណ្ណៗ​ធម្មជាតិ​។ ផា លីណា
ហើយក៏មានក្រុមហ៊ុន​ចិន​​បាន​លើក​ប៉ាណូ​រូបភាព​សំណង់​អគារ​ធំៗ​នៅ​ក្បែរ​ច្រក​ចូល​រមណីយដ្ឋាន​តេ​ទឹកពុះ​ដោយ​មាន​គម្រោង​អភិវឌ្ឍន៍​ទៅ​ជា​ទីក្រុង​រណប​។ វា​​ជា​សញ្ញា​ប្រាប់​ដល់​ភ្ញៀវទេសចរ​ដែល​ធ្លាប់​ទៅ​កម្សាន្ដ​នៅ​បាតុភូត​ទឹក​ពុះ​ថា​ពេលវេលា​កម្សាន្ដ​បែប​សាធារណៈ​នៅក្នុង​បរិស្ថាន​ធម្មជាតិ​ព័ទ្ធ​ដោយ​រុក្ខជាតិ​តូចធំ​ជុំវិញ​នេះ​នឹង​ត្រូវ​ជំនួស​មក​វិញ​នូវ​សំណង់​អគារ​ទីក្រុង​ដ៏មហិមា​វិញ។
ប៉ុន្ដែ​ពេលវេលា​នៃ​ការ​ទន្ទឹង​រង់ចាំ​ចង់​ឃើញ​អគារ​ប្រណីត​ដុះ​សម្ញែញ​ខ្លួន​កណ្ដាល​ព្រៃព្រឹក្សា​ហាក់​គ្រាន់​តែ​ជា​សុបិន​រសាត់​កាត់​ភ្នែក​ប៉ុណ្ណោះ។ ជា​លទ្ធផល​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ​ក្រុមហ៊ុន​ចិន​ដែល​មិន​បាន​ធ្វើការ​អភិវឌ្ឍ​អ្វី​សោះ​នោះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដក​អាជ្ញាប័ណ្ណ​ និង​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត​។រមណីយដ្ឋាននេះក៏ជារមណីបែបបុរាណវិទ្យាផងដែរ។​