ដំណើរកំសាន្តសាមញ្ញៗ

             
ភាពសប្បាយរីករាយមិនមែនទាល់តែយើង  ធ្វើដំណើរទៅកន្លែងឆ្ងាយៗ រមណីយដ្ឋានល្អៗ ឬក៏ចំណាយថវិការច្រើនទៅលើបានទេ បន្តែ ផ្ទុយមកវិញគឺគ្រាន់តែយើង ចេះបង្កើតអោយមានភាពសប្បាយរីករាយដោយ
    
ខ្លួនឯង ឬធ្វើអោយមានភាពចុះសម្រុងជាមួយមិត្តភក្តិរបស់អ្នកទៅក៏វាធ្វើអោយចិត្ត របស់អ្នកបានសប្បាយរីករាយដែរ។
   ថ្ងៃនេះខ្ញុំសូមចែករំលែកអំពី ការបង្កើតភាពសប្បាយរីករាយដោយការធ្វើដំណើរកំសាន្តដែលមានភាពសាមញ្ញៗ ហើយមិនចាំបាច់ចំណាយលុយច្រើននោះទេ។ ការបង្កើតភាពសប្បាយរីករាយមិនចាំបាច់រើសទីកន្លែង
 ល្អពេកនោះទេ គឺយើងអាចធ្វើដំណើរទៅកាន់ស្រែចម្ការរបស់លោកអ្នក ឬក៏តាមដងស្ទឹងនៅជិតភូមិឃុំរបស់លោកអ្នក ដោយគយគុណទេសភាពដ៏ស្រស់បំព្រងនិងខ្យល់អាកាសស្រស់ថ្លារ រួមជាមួយសូរសម្លេងសត្វបក្សាបក្សីយំកងរំពងនឹងសូរសម្លេងទឹងហូរ ក៏ធ្វើអោយចិត្តអ្នកសប្បាយទៅហើយ។
    ទេសភាពនៅតាមដងស្ទឹងគឺពិតជាមានភាពស្រស់ស្អាតណាស់ដោយសាររុក្ខជាតិដ៏រច្រើនដែលដុះនៅតាមដងស្ទឹងធ្វើអោយអ្នកមាន អារម្មណ៍ស្រស់បំព្រងសប្បាយរីករាយ។នេះជាការបង្កើតភាពសប្បាយរីករាយដ៏សាមញ្ញបំផុតសម្រាប់ពួកយើងទាំងអស់គ្នា។