ដំណើរកំសាន្តខេត្តសៀមរាប

មានមនុស្សជាច្រើនបានស្គាល់ច្បាស់និងខ្លះទៀតក៏មិនបានស្គាល់ច្បាស់នៅឡើយអំពីទឹកដីក្រុងអង្គរដែលស្ថិតនៅទីរួមខេត្តសៀមរាបដែលជាកន្លែងសំបូរទៅដោយសម្បត្តិវប្បធម៌កន្លែងកម្សាន្តនិងរមណីយដ្ឋានជាច្រើន។បើចង់ដឹងច្បាស់សូមមកមើលការបកស្រាយរបស់ខ្ញុំខាងក្រោមយើងធ្វើដំណើរពីរាជធានីភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ 6 ក្នុងកាត់តាមខេត្តកំពង់ធំយើងនឹងឆ្ពោះទៅដល់ទីរួមខេត្តសៀមរាបដែលជាទឹកដីក្រុងអង្គរធ្វើដំណើរតាមផ្លូវលំកត្តាមិនដើរមាត់ស្ទឹងដែលមានដើមឈើធំៗនិងខ្យល់អាកាសបរិសុទ្ធយើងនឹងធ្វើដំណើរទៅដល់ប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌជាតិរបស់ខ្មែរយើងប្រាសាទអង្គរវត្តមានប្រឡាយទឹកហ៊ុំព័ទ្ធជុំវិញយ៉ាងធំដែលជាយុទ្ធសាស្ត្រការពារទឹកដីអំពីពួកឈ្លានពាននាសម័យអង្គរនិងប្រាសាទជាច្រើនទៀតដែលងាយស្រួលក្នុងការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្រ្តនិងវប្បធម៌នៅទីនោះយើងអាចចូលកម្សាន្តនៅក្នុងភូមិវប្បធម៌ដើម្បីទស្សនាការសម្ដែងដ៏ពិនប្រសព្វរបស់ពួកគេពេលរសៀលយើងអាចជិះសត្វដំរីទស្សនាតាមជេីងភ្នំដែលសម្បូរទៅដោយព្រៃឈើធំៗនិងសត្វព្រៃជាច្រើនពេលល្ងាចយើងអាចធ្វើដំណើរដោយថ្មើរជើងឬជាសត្វដំរីដើម្បីទស្សនាព្រះអាទិត្យអស្ដង្គតដ៏ស្រស់ស្អាតនៅលើកំពូលភ្នំពេលរាត្រីយើងអាចធ្វើដំណើរតាមផ្សារកាត់តាមមាត់ស្ទឹងដើម្បីទិញរបស់របរអនុស្សាវរីយ៍ជូនមនុស្សជាទីស្រឡាញ់ឬគ្រួសាររបស់យើងនិងភ្លក់រសជាតិអាហារដ៏សម្បូរបែបនិងមានអនាម័យនៅទីនោះនិងស្នាក់នៅផ្ទះសំណាក់ឬសណ្ឋាគារដែលមានតំលៃសមរម្យនិងមានផាសុខភាព