រម្មណីយដ្ឋាន ភ្នំតាម៉ៅ

 ភ្នំតាម៉ៅមានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានចំងាយ ៤០គ.ម តាមផ្លូវជាតិលេខ ២ពីរាជធានីភ្នំពេញ បត់ស្តាំ ៥គ.ម តាមផ្លូវលំ ដោយប្រើរយៈពេលធ្វើដំណើរតាមរថយន្តអស់ ៤៥នាទី។ 


ភ្នំនេះជារម្មណីយដ្ឋានចំរុះមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជាសួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា។ ផ្លូវប្រមាណជា៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញធ្វើដំណើរតាមផ្លូវជាតិលេខ២រួចបត់ស្តាំតាមផ្លូវលំចម្ងាយ៥គីឡូម៉ែត្រទៀតនោះយើងនឹងបានមកដល់ទីនេះជាក់ជាមិនខាន។ តំបន់ភ្នំតាម៉ៅគ្របដណ្តប់ដោយផ្ទៃដីប្រមាណ ២៥០០ហិកតាដែលគេឲ្យឈ្មោះថា តំបន់ផ្ទៃដីការពារព្រៃឈើ។ ក្នុងចំណោមផ្ទៃដី២៥០០ហិកតានេាះគឺមានផ្ទៃដីចំនួន១២០០ហិកតាត្រូវបាននាយកដ្ឋានរុក្ខាប្រមាញ់រៀបចំដាំដើមឈើ និងរៀបចំជាសួនសត្វដែលមានផ្ទៃដី៧០ហិកតារួមមានភ្នំចំនួន៥គឺ ភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្តៅពន្ធ ភ្នំឆយ ភ្នំបាំងហើយក្នុងចំណោមភ្នំទាំង៥ខាងលើមានភ្នំ២ដែលមានប្រាសាទបុរាណគឺភ្នំតាម៉ៅនិងភ្នំថ្មដុះ។


ក្រៅពីនេះ តំបន់សួនសត្វភ្នំតាម៉ៅមានសត្វគ្រប់ប្រភេទចំនួន៩៤ប្រភេទ ដែល២ប្រភេទត្រូវ បាននាំមកពីបរទេស ថនិកសត្វ មានសត្វស្លាប សត្វល្មូន៩៣ប្រភេទ និងខ្លាឃ្មុំមានការកើន ឡើង១២៤ក្បាលភាគច្រើនសត្វទាំងនេះត្រូវបានប្រមូលទិញដោយក្រសួងកសិកម្ម និងចាប់ បានពីជនល្មើសដែលរកស៊ីសត្វព្រៃខុសច្បាប់ទូទាំងប្រទេស។

ខេត្តកំពង់ចាមជាកន្លែងទេសចរណ៍យ៉ាងសំខាន់

កំពង់ចាម៖ជារៀងរាល់ថ្ងៃភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ បានចាត់ទុកខេត្តកំពង់ចាមជាខេត្តគោលដៅមួយសម្រាប់កន្លែងទស្សនា សម្រាកនិងលំហែរកាយទៅតាមពេលវេលាសមស្របមួយ ហើយកំណើនភ្ញៀវទេសចរណ៍ជាតិ និអន្តរជាតិក៏មានការកើនឡើង និងបានបង្កើតឱកាសការងារ និងការរកស៊ីជូនដល់បងប្អូនប្រជាពលរដ្ឋបានយ៉ាងច្រើនផងដែរ។ 


ជាមួយគ្នានេះក្រៅពីភ្ញៀវជាតិ ក៏សង្កេតឃើញថា មានភ្ញៀវទេសចរណ៍បរទេសក៏បានចូលមកខេត្តកំពង់ចាមតាមរយៈកាប៉ាល់ទេសចរណ៍ធំៗរបស់ក្រុមហ៊ុនបរទេសជាច្រើនគ្រឿង បានចូលចតជាបន្តបន្ទាប់។ 

បើតាមអ្នកបកប្រែ និងជាអ្នកនាំផ្លូវទេសចរណ៍បានឲ្យដឹងថា ភ្ញៀវទេសចរណ៍ចំរុះជាតិសាសគឺបានធ្វើដំណើរចេញពីប្រទេសវៀតណាមតាមរយៈកាប៉ាល់ធំៗតាមដងទន្លេមេគង្គចូលមកកាន់ទឹកដីខេត្តកំពង់ចាម ដើម្បីទស្សនាទិដ្ឋភាពនៅតាមរមណីយដ្ឋានទេសចរណ៍នានានៅក្នុងខេត្តកំពង់ចាមរយះ៣ទៅ៤ថ្ងៃ រួចនឹងបន្តដំណើរតាមរយៈរថយន្តទេសចរណ៍ដើម្បីទៅទស្សនាប្រាសាទអង្គរវត្តនៅលើទឹកដីខេត្តសៀមរាបមុនពេលដែលត្រឡប់ទៅប្រទេសកំណើតវិញ។ក្នុងចំណោមភ្ញៀវទេសចរណ៍បរទេសទាំងនោះភាគច្រើនមានវ័យចំណាស់ដែលមកពីប្រទេសសហរដ្ឋអាមេរិក កាណាដា អូស្រាលី ចិន ជប៉ុន និងបណ្តាប្រទេសមួយចំនួនទៀតនៅលើសកលលោក។ 


បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ចាមបញ្ជាក់ថា នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៨នេះមានភ្ញៀវទេសចរណ៍មកទស្សនាកំសាន្តក្នុងខេត្តកំពង់ចាមមានចំនួនសរុប២៨២,៤២៦នាក់ ចំនួននេះមានការកើនឡើងចំនួនសរុប៣៩%បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។ ហើយក្នុងនោះភ្ញៀវជាតិមានចំនួន២៧៤,១៤៨នាក់ មានការកើនឡើងចំនួន៤០% រីឯភ្ញៀវអន្តរជាតិមានចំនួនចំនួនថេរ។ ទន្ទឹមនេះដែរសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលបានមានសម្រាក និងទទួលទានក៏មានការកើនឡើងជាងឆ្នាំមុនផងដែរ។ 


សូមបញ្ជាក់ថានៅក្នុងខេត្តកំពង់ចាមមានតំបន់ទេសចរណ៍ចំនួន១០កន្លែងក្នុងនោះរម្មណីដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តមាន០៤កន្លែង រម្មណីយដ្ឋានបែបធម្មជាតិ០៤កន្លែង និងរម្មណីយដ្ឋានកែឆ្នៃមាន២កន្លែង។

រមណីយដ្ឋាន ភ្នំជីសូរ



ភ្នំជីសូរគឺជាភ្នំមួយ និងជាកន្លែងប្រវតិ្តសាស្រ្តមួយដែលស្ថិតក្នុងភូមិស្លាឃុំរវៀងស្រុកសំរោងខេត្តតាកែវ។ ដែលមានចំងាយប្រហែល ៦២ គីឡូម៉ែតខាងត្បូងរាជធានីភ្នំពេញ ឬ ២៧ គីឡូម៉ែត​ខាងជើង​ទីរួម​ខេត្ត​តាកែវ។ ដើម្បីទៅដល់ទីនោះ បើយើងមកពីភ្នំពេញ ត្រូវមកតាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និង ប្រាសាទនាងខ្មៅ។ បត់ស្តាំត្រង់ផ្លាកសញ្ញា និង កាត់តាមផ្លូវលំដែលមានដីហុយ៥ គីឡូម៉ែត។ ភ្នំជីសូរ គឺមានកំពស់១៣០ម៉ែត។ ប្រាសាទភ្នំជីសូរគឺត្រូបានកសាងមុនសតវត្សទី១១ដោយព្រះបាទសូរ្យវរ្មន័ទី២(១០០២ -១០៥០)​ វាមានបណ្តោយ៦០ម៉ែត និងទទឹង៥០ម៉ែត ។ប្រាសាទ​ត្រូវបានហ៊ុម​ពទ្ធ័​ដោយ​ថែវ ២។​ថែវទី១មានប្រវែង៦០ម៉ែត​​​​ និង ថែវទី២តូចជាងពាក់កណ្ដាលដែលមានកន្លែងសក្ការ:ដ៏សំខាន់​ ជាមួយទ្វារពីរ ​​និង រូបចំលាក់ឈើ។ មានធ្នឹមនិងសសរដ៏ស្រស់ស្អាត់។ 

Tours in phnom penh cambodia


    វត្តអារាមឆើតឆាយរាតត្បាតនិងទិដ្ឋភាពដ៏សំបូរបែបទីក្រុងភ្នំពេញគឺជាទីក្រុងដែលត្រូវមើលឃើញនៅអាស៊ីអាគ្នេយ៍។ ដោយមានជំនួយពីមគ្គុទ្ទេសក៍ក្នុងស្រុកសូមទទួលបាននូវការយល់ដឹងដ៏ទូលំទូលាយអំពីភាពអស្ចារ្យនៃរាជធានីនៃប្រទេសកម្ពុជានៅក្នុងដំណើរទស្សនកិច្ចពាក់កណ្តាលថ្ងៃនេះ។

     ចាប់ផ្តើមថ្ងៃរបស់អ្នកជាមួយដំណើរទស្សនកិច្ចទៅកាន់ព្រះរាជវាំងដ៏សម្បូរបែបដែលជាផ្ទះគ្រួសាររាជវង្សនៃប្រទេសកម្ពុជានិងជានិមិត្តរូបនៃប្រទេសជាតិ។ មានភាពល្បីល្បាញដោយសារភាពរុងរឿងនិងរចនាដ៏ស្រស់ស្អាតរបស់វាវាជាទីតាំងសម្គាល់សំខាន់បំផុតមួយនៃប្រទេសកម្ពុជា។ បន្ទាប់មកកោតសរសើរដល់វត្តប្រាក់ដែលជាលំនៅរបស់ព្រះពុទ្ធមួយដែលគ្របដណ្ដប់ដោយត្បូងពេជ្រចំនួន 9.584 និងប្រាសាទព្រះពរជាមួយនឹងសួនច្បារដ៏ស្អាត។ បំណែករូបសម្បត្តិទាំងនេះនៃស្ថាបត្យកម្មខ្មែរគឺជាវិធីដ៏ល្អមួយដើម្បីរៀនអំពីប្រវត្តិសាស្រ្តរបស់ស្តេចកម្ពុជា។

          ចំណុចចុងក្រោយរបស់អ្នកគឺនៅវត្តភ្នំដែលជាប្រាសាទពុទ្ធសាសនិកដែលខ្ពស់ជាងគេនៅក្នុងទីក្រុង។ ស្ថិតនៅកណ្តាលរាជធានីភ្នំពេញវត្តភ្នំគឺជាមជ្ឈមណ្ឌលនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនិងបុណ្យភ្ជុំបិណ្ឌដែលជាពិធីសាសនារយៈពេល 15 ថ្ងៃ។ វង្វេងជុំវិញបរិវេណ, ដែលជាកន្លែងដែលអ្នកអាចរកឃើញចេតិយជាច្រើន, រូបចំលាក់, និងគំនូរដែលបង្ហាញ

រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ

ខេត្តប៉ៃលិនគឺជាខេត្តតូចមួយដែលជាប់ព្រំដែន ប្រទេសថៃ នៅប៉ែកពាយ័ព្យនៃ ព្រះរាជាណាច ក្រកម្ពុជា។យើងអាចធ្វើដំណើរពីរាជធានីភ្នំពេញតាម​​រយៈផ្លូវលេខ៥ និងលេខ ៥៧ ប្រមាណជា ៣៩១គម។តំបន់ទេសចរណ៍ក្នុងខេត្តនេះមានដូចជា៖រមណីយដ្ឋានភ្នំយ៉ាត​និង ទឹកធ្លាក់ភ្នំខៀវ។

រមណីយដ្ឋានទេទឹកពុះ


រមណីយដ្ឋាន​តេ​ទឹកពុះ​ដែល​មាន​អាង​ទឹកក្ដៅ​ធម្មជាតិ​កម្ដៅ​ប្រមាណ​ ៧០ ​អង្សា​បញ្ចេញ​ផ្សែង​ហុយៗ។
រមណីយដ្ឋាន​តេ​ទឹកពុះ​ដែល​មាន​អាង​ទឹកក្ដៅ​ធម្មជាតិ​កម្ដៅ​ប្រមាណ​ ៧០ ​អង្សា​បញ្ចេញ​ផ្សែង​ហុយៗ។ 

រមណីយដ្ឋាន​ធម្មជាតិ​បែប​កែច្នៃ​តេ​ទឹក​ពុះ​ស្ថិត​ក្នុង​ភូមិ​កោដូនតី ឃុំ​សង្កែសាទប ស្រុក​ឱរ៉ាល់ ខេត្ដ​កំពង់ស្ពឺ​ ចម្ងាយ​ប្រមាណ ៧០ គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​កំពង់ស្ពឺ ឬ​ប្រមាណ ១១០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។
ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ធ្លាប់​បាន​សម្ដែង​​ការ​បារម្ភ​ថា​មិន​យូរ​ប៉ុន្មាន​ទៀត​តេទឹក​ពុះ​នេះ​នឹង​ត្រូវ​បាន​អភិវឌ្ឍ​ហើយ​ពួកគេ​លែង​មាន​ឱកាស​បាន​ចូល​មើល​ទឹក​ពុះ​ធម្មជាតិ និង​បាន​ចុះ​ត្រាំ​ជើង​ដោយ​សេរី​មិន​បាច់​បង់​ប្រាក់​ទៀត​ហើយ​។
សព្វថ្ងៃ​នេះ​ទីកន្លែង​ទឹក​ផុស​ដែល​ពុះ​ហុយ​ផ្សែង​ជះ​ក្លិន​ដូច​ថ្មស្អុយ​ត្រូវ​បាន​ក្រាល​កម្រាល​ថ្ម​បេតុង​ជុំវិញ​ដោយ​ទុក​ប្រឡោះ​ចង្អូរ​បង្ហូរ​ទឹកក្ដៅ​ឧណ្ហៗ​ហូរ​ចាក់​តាម​ប្រឡាយ​តូច​យ៉ាង​មាន​របៀប​ត្រឹមត្រូវ​។
អម​តាម​ប្រឡាយ​តូច​នោះ​កៅអី​វែង​ត្រូវ​បាន​ដាក់​តម្រៀប​គ្នា​ដែល​ទំនង​ជា​សម្រាប់​ភ្ញៀវ​មក​កម្សាន្ដ​ចុះ​ត្រាំ​ជើង​លើ​ទឹក​ពុះ​ធម្មជាតិ​ដើម្បី​បំបាត់​អាការ​ផ្ដាសាយ​ជាដើម​។
ប៉ុន្ដែ​ គម្រោង​អភិវឌ្ឍន៍​ជា​រមណីយដ្ឋាន​ទេសចរណ៍​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​មក​កម្សាន្ដ និង​បាន​មក​ងូត​ទឹក​រ៉ែ​ធម្មជាតិ​ស្ប៉ា​ ឬ​ស្ទីម​ជាមួយ​នឹង​ទឹក​ផុស​ពុះ​ពី​ធម្មជាតិ​ដ៏​ពេញ​និយម​របស់​ជនជាតិ​ជប៉ុន កូរ៉េ និង​ចិន​ត្រូវ​បាន​រលាយ​ខ្សុល​ដូច​អំបិល​ត្រូវ​ទឹក​ហើយ​ក្ដីកង្វល់​របស់​ភ្ញៀវ​ក្នុង​ស្រុក​ដែល​មាន​ជីវភាព​មិន​សម្បូរ​ធូរធារ​ក៏​លែង​រអា​នឹង​រូបភាព​នៃ​គម្រោង​ដ៏មហិមា​នោះ​ទេ​ហើយ​។
អ្នក​មក​លេង​កម្សាន្ត​នាំ​គ្នា​ត្រាំ​ជើង​ក្នុង​ទឹកក្ដៅ​ឧណ្ណៗ​ធម្មជាតិ​។
អ្នក​មក​លេង​កម្សាន្ត​នាំ​គ្នា​ត្រាំ​ជើង​ក្នុង​ទឹកក្ដៅ​ឧណ្ណៗ​ធម្មជាតិ​។ ផា លីណា
ហើយក៏មានក្រុមហ៊ុន​ចិន​​បាន​លើក​ប៉ាណូ​រូបភាព​សំណង់​អគារ​ធំៗ​នៅ​ក្បែរ​ច្រក​ចូល​រមណីយដ្ឋាន​តេ​ទឹកពុះ​ដោយ​មាន​គម្រោង​អភិវឌ្ឍន៍​ទៅ​ជា​ទីក្រុង​រណប​។ វា​​ជា​សញ្ញា​ប្រាប់​ដល់​ភ្ញៀវទេសចរ​ដែល​ធ្លាប់​ទៅ​កម្សាន្ដ​នៅ​បាតុភូត​ទឹក​ពុះ​ថា​ពេលវេលា​កម្សាន្ដ​បែប​សាធារណៈ​នៅក្នុង​បរិស្ថាន​ធម្មជាតិ​ព័ទ្ធ​ដោយ​រុក្ខជាតិ​តូចធំ​ជុំវិញ​នេះ​នឹង​ត្រូវ​ជំនួស​មក​វិញ​នូវ​សំណង់​អគារ​ទីក្រុង​ដ៏មហិមា​វិញ។
ប៉ុន្ដែ​ពេលវេលា​នៃ​ការ​ទន្ទឹង​រង់ចាំ​ចង់​ឃើញ​អគារ​ប្រណីត​ដុះ​សម្ញែញ​ខ្លួន​កណ្ដាល​ព្រៃព្រឹក្សា​ហាក់​គ្រាន់​តែ​ជា​សុបិន​រសាត់​កាត់​ភ្នែក​ប៉ុណ្ណោះ។ ជា​លទ្ធផល​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ​ក្រុមហ៊ុន​ចិន​ដែល​មិន​បាន​ធ្វើការ​អភិវឌ្ឍ​អ្វី​សោះ​នោះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដក​អាជ្ញាប័ណ្ណ​ និង​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត​។រមណីយដ្ឋាននេះក៏ជារមណីបែបបុរាណវិទ្យាផងដែរ។​

ដំណើរកំសាន្តនៅខេត្តមណ្ឌលគីរី


  1. សព្វថ្ងៃនេះយើងដឹងថាកំណើនភ្ញៀងទេសចរណ៍នៅប្រទេសកម្ពុជាបានកើនឡើងជាលំដាប់គឺដោយសារតែប្រទេសកម្ពុជាសំបូរទៅដោយកន្លែងទេសចរណ៍ជាច្រើននៅជុំវិញប្រទេសនៃ២៤ខេត្តក្រុង។

ខេត្តមណ្ដលគីរី
ខេត្តមណ្ឌលគីរីគឺជាខេត្តមួយនៃប្រទេសកម្ពុជាដែលមានព្រំប្រទល់ជាប់ខេត្តក្រចេះនិងភាគខាងលិចជាប់ខេត្តស្ទឹងត្រែងនិងនៅទិសពាយព្យជាប់រតនគិរីនៅទិសខាងជើងនិងខាងកើតជាប់ប្រទេសវៀតណាមភាគខាងកើតនិងខាងត្បូងវាជាខេត្តដែលមានប្រជាជនតិចតួចបំផុតនៅក្នុងប្រទេសបើទោះបីជាវាជាតំបន់ធំបំផុតក៏ដោយ។ ខេត្តនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦១ ពីផ្នែកខាងកើតនៃខេត្តក្រចេះ។ រាជធានីគឺជាទីប្រជុំជនសែនមនោរម្យ។
​​

ដំណើរកំសាន្តសាមញ្ញៗ

             
ភាពសប្បាយរីករាយមិនមែនទាល់តែយើង  ធ្វើដំណើរទៅកន្លែងឆ្ងាយៗ រមណីយដ្ឋានល្អៗ ឬក៏ចំណាយថវិការច្រើនទៅលើបានទេ បន្តែ ផ្ទុយមកវិញគឺគ្រាន់តែយើង ចេះបង្កើតអោយមានភាពសប្បាយរីករាយដោយ
    
ខ្លួនឯង ឬធ្វើអោយមានភាពចុះសម្រុងជាមួយមិត្តភក្តិរបស់អ្នកទៅក៏វាធ្វើអោយចិត្ត របស់អ្នកបានសប្បាយរីករាយដែរ។
   ថ្ងៃនេះខ្ញុំសូមចែករំលែកអំពី ការបង្កើតភាពសប្បាយរីករាយដោយការធ្វើដំណើរកំសាន្តដែលមានភាពសាមញ្ញៗ ហើយមិនចាំបាច់ចំណាយលុយច្រើននោះទេ។ ការបង្កើតភាពសប្បាយរីករាយមិនចាំបាច់រើសទីកន្លែង
 ល្អពេកនោះទេ គឺយើងអាចធ្វើដំណើរទៅកាន់ស្រែចម្ការរបស់លោកអ្នក ឬក៏តាមដងស្ទឹងនៅជិតភូមិឃុំរបស់លោកអ្នក ដោយគយគុណទេសភាពដ៏ស្រស់បំព្រងនិងខ្យល់អាកាសស្រស់ថ្លារ រួមជាមួយសូរសម្លេងសត្វបក្សាបក្សីយំកងរំពងនឹងសូរសម្លេងទឹងហូរ ក៏ធ្វើអោយចិត្តអ្នកសប្បាយទៅហើយ។
    ទេសភាពនៅតាមដងស្ទឹងគឺពិតជាមានភាពស្រស់ស្អាតណាស់ដោយសាររុក្ខជាតិដ៏រច្រើនដែលដុះនៅតាមដងស្ទឹងធ្វើអោយអ្នកមាន អារម្មណ៍ស្រស់បំព្រងសប្បាយរីករាយ។នេះជាការបង្កើតភាពសប្បាយរីករាយដ៏សាមញ្ញបំផុតសម្រាប់ពួកយើងទាំងអស់គ្នា។

ប្រវត្តិភ្នំនាងកង្រី

កំពង់ឆ្នាំងជាដែនដីដ៏ស្រស់បំព្រងនៃរាជាណាចក្រកម្ពុជាខេត្តមួយនេះ ស្ថិតនៅភូមិភាគកណ្តាលនៃប្រទេស កម្ពុជា។
វិមានឯករាជ្យខេត្តកំពង់ឆ្នាំង
មិនតែប៉ុណ្ណោះទេទឹកដីខេត្ត​មួយនេះ(កំពង់់ឆ្នាំង
អត្តសញ្ញាណខ្អមឆ្នាំងធ្វើពីដីនៃខេត្តកំពង់ឆ្នាំង
)ពិតជាល្បីល្បាញផ្នែក​សិប្បកម្មមានដូចជា ក្អម​ ឆ្នាំង ​និងសំភារៈជាច្រើនទៀតដែលផលិតចេញពីដីដែលមានគុណភាពល្អ។ទឹកដីដ៏សែនផូផង់នេះមានព្រំប្រទល់ជាប់នឹងខេត្ត កំពង់ចាម កំពង់ធំ កណ្តាល កំពង់ស្ពឺ  និងពោធិសាត់។


ពិសេសពីនេះទៀតដែនដីខេត្តកំពង់ឆ្នាំងមានរមណីរដ្ឋានកំសាន្តជាច្រើនកន្លែងដែលជាទីលំហែអារម្មណ៍ដ៏សែនរីករាយសម្រាប់ជាលក្ខណៈគ្រួសារ និងជាទីដ៏មានអត្ថប្រយោជន៏សម្រាប់សិស្ស​​ និស្សតិ ​និងអ្នកស្រាវជ្រាវគ្រប់ជំនាន់សម្រាប់ធ្វើការសិក្សាស្រាវជ្រាវដើម្បីធ្វើការបង្ហាញដ៏ក្មេងជំនាន់ក្រោយឲ្យពួកគេកាន់តែយល់ដឹងកាន់ច្រើន។

ក្នុងពេលនេះដែលយើងសូមបង្ហាញពីតំបន់ទេសចរណ៍មួយកន្លែងដែលមានឈ្មោះ «ភ្នំនាងកង្រី»។
ភ្នំនាងកង្រី
ភ្នំ​នាង​កង្រី​ គឺ​ជា​ភ្នំ​មួយ​ដែល​ទាក់​ទង​​​​ទៅ​នឹង​រឿង​ព្រេង​បុរាណ​ខ្មែរ​ «ពុទ្ធិ​​​សែន​នាង​កង្រី» ឬ​ រឿង​ ​«នាង​១២»​។ នៅ​ក្នុង​ចំណោម​រមណីយដ្ឋាន​ ឬ​តំបន់​ទេសចរណ៍​ចំនួន​ ២៣​កន្លែង​ នៅ​ទូទាំង​ខេត្ត​កំពង់​ឆ្នាំង ​តំបន់ភ្នំ​នាង​កង្រី​ នៅ​តែ​មាន​ភ្ញៀវ​ទេសចរ​ច្រើន​គួរ​សម​ ចូល​ទៅ​ទស្សនា​ដោយ​ផ្ទាល់ ឬ​ទស្សនា​ពី​ត្រើយ​ម្ខាង​នៃ​មាត់​ទន្លេ​ផ្សារ​ក្រោម។

ភ្នំ​នាង​កង្រី លាត​សន្ធឹង​ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច ​ប្រវែង​ប្រមាណ​ជាង ​២​គីឡូម៉ែត្រ​ និង​មាន​កម្ពស់​ប្រហែល ​៦០០​​ម៉ែត្រ ស្ថិត​នៅ​ជាប់​ភូមិ​សំរោង ឃុំ​ពោធិ៍ និង​ភូមិ​ត្របែក នៃ​ឃុំ​ត្រងិល ស្រុក​កំពង់លែង ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ ១៤ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពង់​ឆ្នាំង។ ភ្ញៀវ​ទេសចរ​ដែល​មាន​បំណង​ទៅ​កម្សាន្ត​នៅ​តំបន់​ភ្នំ​នាង​កង្រី ត្រូវ​ចំណាយ​ពេល​ប្រហែល​ជា​កន្លះ​ម៉ោង ដើម្បី​ធ្វើ​ដំណើរ​តាម​កាណូត ឬ​ទូកដ​ដែល​ចត​នៅ​កំពង់ផែ​ផ្សារក្រោម​រង់ចាំ​ដឹក​ភ្ញៀវ​ទេសចរ ​ដែល​មាន​តម្លៃ​ចាប់​ពី ​៣០ ទៅ​ ៤០​ដុល្លារ ក្នុង​តម្លៃ​ចរចា​ត្រូវរ៉ូវ​គ្នា។
បច្ចុប្បន្ន​តំបន់​ភ្នំ​នាង​កង្រី មាន​ចំណុច​ពិសេស​ចំនួន​ពីរ គឺ​ការ​ទស្សនា​រូប​ចម្លាក់​ថ្ម​ទាក់ទង​ទៅនឹង​រឿង​ព្រេង ពុទ្ធិ​សែន​នាង​កង្រី នៅ​វត្ត​គិរី​ភក្ដី និង​ការ​ទស្សនា​ព្រៃ​ធម្មជាតិ​នៅ​តាម​ជួរភ្នំ ឬ​នៅ​អាស្រម​ជប​នាង​កង្រី ស្ថិត​នៅ​ភូមិ​ត្របែក នៃ​ឃុំ​ត្រងិល។









ជណ្ដើរឡើងភ្នំក្បែរអាស្រមជុកនាងកង្រី ដើម្បីមើលទេសភាពភ្នំនាងកង្រី







និម្មិតសញ្ញាពុទ្ធិសែន នាងកង្រី នៅលើសួនច្បារក្បែរវិមានឯករាជ្យក្រុងកំពង់ឆ្នាំង



 Good morning 😃🌞☀️! Happy with Cambodia 🇰🇭 Water festival!The Water Festival is very important for Cambodian, by Khmer King 👑 make for The Successful of Cambodian-Water-soldiers! For a walk in Phnom Penh in front of Royal 👑 Palace!!
@PP, Cambodia 🇰🇭
ជម្រាប សួរបាទ! ទាំងនេះទស្សនីយភាព ដ៏ស្រស់ស្អាត មួយនៃរាជធានីភ្នំភេញ ព្រះរាជាចក្រកម្ពុជា ដែលជាបេះ ខ្មែរដែលមានភាពទាក់ ទាញបំផុត។ ដោយឡែកមកមើល វីដេអូ និងរូបភាព ល្អ ស្អាតជាទីពេញចិត្ត។

នេះជារូបថត នៅក្បែរវិមានឯករាជ
ដែលជាតំណាងឲ្យជាតិខ្មែរមានសិទ្ធឹពេញបិបូព៌ ផុតពីការគៀបសង្កត់ ពីបារាំង! ឬហៅថាអនានិគមន៏ បារាំងនៅលើប្រកម្ពុជា អស់រយៈពេល ៩០ឆ្នាំ (1863_1953)៕ បានឯករាជ ៩ វិច្ឆិកា ១៩៥៣៕ មកត្រួត្រា ខ្មែរ នៅខែ តុលា ឆ្នាំ ១៨៦៣៕ ហើយបានឯករាជ មកវិញក្រោមការទា របស់ សម្តេច នរត្តម សីហនុ ដោយការ ចរចាណ៏ និង សភាពវុធ ដែលជា អាវុធក្លែងក្លាយ៕ ដែលជាបញ្ញាណ របស់ ព្រះបរមតនកោដិ៕ ក្រោមពីនោះ កម្ពុជាបានរស់នៅសោយសិរីភាព និងឯករាជពេញលេញ រួចផុតពីបិសាច បារាំង ឃោឃៅ៕








តំបន់ទេសចរណ៏ខេត្តកំពង់ចាម



ភ្នំប្រុសភ្នំស្រីជារមណីដ្ឋានមួយស្ថិតនៅក្នុងត្រពាំងចាឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានចំងាយ៧គ.ម ពីទីរួមខេត្តកំពង់ចាមនិងចំងាយ ១១៤គ.មពីក្រុងភ្នំពេញបត់ធ្វេង ៥០០ម៉ែត្រ និងមានចំងាយប្រមាណ៧គ.ម ខាងលិចទីរួមខេត្តកំពង់ចាម។ វត្តភ្នំប្រុសមានឈ្មោះជាផ្លូវការហៅថាវត្តសុវណ្ណគិរីរតនៈភ្នំប្រុស។ នៅចំទិសខាងជើងមានចំងាយ ១០០០ម៉ែត្រ គេអាចមើលឃើញភ្នំមួយទៀតដែលមានកំពូលស្រួចឈ្មោះថាភ្នំស្រី។ ចំណែកនៅផ្នែកខាងជើងភ្នំស្រីមានជួរភ្នំរកេតរកូដជាច្រើនទៀតដែលមានឈ្មោះថា ភ្នំដងរែក ភ្នំលី ភ្នំឈូក។
រមណីយដ្ឋាន ភ្នំប្រុស-ភ្នំស្រី មានប្រវត្តិ ទាក់ទងទៅនឹងទំនៀមទំលាប់ប្រពៃណី ខ្មែរយើង អំពីពិធីចូល ស្តីដណ្តឹងកូនចៅ។ ដោយកាលពីដើមឡើយនៅលើទឹកដីខ្មែរយើង គឺស្តេចស្រីជាអ្នក សោយរាជ្យ ហើយស្តេចស្រីនោះក៏បានចូលស្តីដណ្តឹងបុរសម្នាក់ ដែលមានរូបឆោមល្អ មករៀបអភិសេកជាស្វាមីដូច្នេះហើយទើបបង្កើតជាទំនៀមទំលាប់ប្រពៃណី ដោយអោយខាងនារី ជាអ្នកចូលស្តីដណ្តឹងបុរសធ្វើជាស្វាមី ប្រសិនបើនារីចាប់ចិត្តស្រឡាញ់បុរសម្នាក់នោះ។ បើនារីមានរូបសម្បិត្តិអាក្រក់វិញនោះគឺបុរសប្រកែកមិនព្រមយក។ ដូចច្នោះហើយ ទើបពួកស្រីៗ ប្រជុំគ្នាដើម្បីរកវិធីកែប្រែ ទំនៀមទំលាប់នោះចោល ដោយពួកគេចង់អោយខាង បុរសជាអ្នក ចូលស្តីដណ្តឹងខាងនារីវិញម្តង។ គិតដូចនេះ ហើយ ទើបពួកស្រីៗក៏ រកមធ្យោបាយទៅបបួលពួក បុរសៗ ភ្នាល់គ្នាលើកដីពូនធ្វើ ជាភ្នំ ដោយសន្យាថា បើ ខាងបុរសលើកដីធ្វើភ្នំទាបជាងនារី គឺបុរសត្រូវតែចូលស្តី ដណ្តឹងខាងនារីវិញម្តង។ ដោយសារការភ្នាល់គ្នា គឺភាគី ខាងនារីមានប្រាជ្ញា ហើយទទួលបានជ័យជំនះ ទើបខាង បុរសជាអ្នកចូលស្តីដណ្តឹងខាងនារីវិញម្តង ហើយទំនៀម ទំលាប់នេះក៏បានបន្តមកដល់ សព្វថ្ងៃនេះ។ ប៉ុន្តែ ក្នុងរបប ប្រល័យពូជសាសន៍ប៉ុលពតទីតាំង ភ្នំប្រុស-ភ្នំស្រី ជាកន្លែង ឧក្រិដ្ឋកម្មសំលាប់ប្រជាជនខ្មែរ អស់រាប់ពាន់នាក់។

ភ្នំប្រុសជាភ្នំមួយដែលមានរាងទួល និងមានកំពស់៣០ម៉ែត្រ ហើយមានផ្លូវឡើងទៅដល់ទីតាំងនៃកំពូលភ្នំ។ នៅលើភ្នំនេះមានព្រះវិហារខ្ពស់មួយ ដែលមានកំពូលប្រាំ យកគំរូតាមប្រាសាទបន្ទាយស្រី។ វិហារនៅលើភ្នំប្រុសមានពីរនៅទន្ទឹមគ្នាជាមួយវិហារចាស់សង់នៅសម័យសង្គមរាស្រ្តនិយម ដែលមានកំពូលពីរ ។នៅក្រោមព្រះវិហារមានគំនរចេតិយ៍មួយដ៏ធំដែលមានកំពស់ប្រមាណ ១៥ម៉ែត្រ ដែលបានកសាងដោយព្រះគ្រូចៅអធិការទី១ ព្រះនាម កែវ សូរ។ ចំនែកនៅជើងភ្នំមានកុដិរបស់ព្រះសង្ឃ។ ក្រៅពីនេះនៅលើភ្នំប្រុស យើងអាចមើលឃើញទេសភាពដ៏ល្អនៃខេត្តកំពង់ចាម។ ភ្នំស្រីជាប្រភេទភ្នំដែលមានកំពស់ខ្ពស់ ហើយមានជណ្តើរ ៣០៨កាំ។ នៅលើកំពូលភ្នំស្រី មានទីតាំងតូចល្មម និងឃើញមានសល់ព្រះវិហារបាក់បែក ដែលពុំទាន់ជួសជុលនៅឡើយ។

ក្រុងព្រះសីហនុ (Sihanoukville)

     Sihanoukville also known as Krong Kompong Som is Cambodia's leading beach resort as well as its maritime port. This particular famous province of Cambodia has attracted tons of foreign tourists all around  the world. Also, Cambodia is known for the one of the most beautiful and attractive beaches in south-east Asia. It's about 226,4 Kilometres from Phnom Penh.Which is about 2 hours and a half (depends on traffic condition)

      This spectacular beach has been developed for over a decade since it has gotten the support from the Cambodia's government and the wages from the tourist. There are also many island where many tourists even Cambodian people can't help but visit there as well. Such as, Kohrong.
      Kohrong is the most famous beach or island among other beaches in Cambodia. The popularity of people visiting this small island has been increased over the past few year due to its beauty and the sensation of relaxation here. Though travellers came across this island due to the fact that they want to visit the Koh Toch island. There are many things to do on the island like, sunbathing, playing volleyball building sand castle... etc. There are also some great cuisine there such as grilled squid, grilled lobster, Crab sauteé as well.



ស្រុកក្រូចឆ្មារ

ស្រុកក្រូចឆ្មា:គឺជាស្រុកមួុយក្នុងចំណោមស្រុកទាំង 6 នែខេត្តត្បូងឃ្មុំ។ដើមឡើយស្រុកនេះគឺស្ថិតនៅខេត្តកំពង់ចាមក៏ប៉ុន្តែដោយសារខេត្តកំពង់ចាមមានសភាពដូចជាធំ់ជាងខេត្តដ៏ទៃទៀតខ្លាំងពេកទើបររាជរដ្ធាភិបាលបានកាត់ផ្ដាច់ខេត្តនេះជាពីរគឺនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013 ទើបធ្វើអោយស្រុកក្រូចឆ្មារបានស្ថិតក្នុងខេត្តត្បូងឃ្មុំវិញ។



រដ្ធបាល:
ស្រុកក្រូចឆ្មាររូមមាន 12 ឃុំដូចជា:
- ឃុំ ឈូក
- ឃុំ ជំនីក
- ឃុំ រការខ្នុរ
- ឃុំ បឺុស1
- ឃុំ បឺុស2
- ឃុំ ស្វាយឃ្លាំង
- ឃុំ ក្រូចឆ្មារ
- ឃុំ ទ្រា
- ឃុំ ព្រែកអាជី
- ឃុំ កំពង់ទ្រាស
- ឃុំ កោះពីរ
- ឃុំ ទួុលស្នួុល


អប់រំ :
ស្រុកក្រូចឆ្មាររួមានសាលាអប់រំបណ្ដុះបណ្ដាលសិស្សតាំងពិបឋមសិក្សារ អនុវិទ្យាល័យ វិទ្យាល័យ ផងដែរ។
ស្រុកក្រូចឆ្មារមានវិទ្យាល័យដូចជា :
-វិទ្យាល័យ ក្រូចឆ្មារ
-វិទ្យាល័យ ហ៊ុនសែនអម្ពូវន្តជំនីក
-វិទ្យាល័យ ហ៊ុនសែនបឺិុស2
-វិទ្យាល័យ ហ៊ុមសែនអម្ពូវន្តជំនីក
-វិទ្យាល័យ ហាជីហ្វិក្រីជំនីក
វិទ្យាល័យក្រូចឆ្មារ




សេដ្ធកិច្ច :
ប្រជាជននៅស្រុកក្រូចឆ្មារភាគច្រើនសុទ្ធសឹងតែប្រកបមុខរបរកសិកម្ម។ក្រៅពីនោះមានដូចជានេសាទតាមដងទន្លេជាដើម។
កសិកម្មទាំងនោះរួុមមាន :
-ស្រូវ
-ល្ងរ
-ពោត
-ថ្នាំជក់ជាដើម។
ទិដ្ឋភាពស្រូវក្នុងរដូវវស្សា

អរគុណសម្រាប់ការអាន



ខេត្តព្រះវិហារស្ថិតនៅក្នុងភូមិសាស្រ្តទិសឧត្តរនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយពីរាជធានីភ្នំពេញ ប្រមាណចំងាយ៣២០គីឡូម៉ែត្រ ជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ ភូមិសាស្ត្រដែលមានភាពទូលាយ សំបូរព្រៃឈើធំៗជាជំរកសត្វព្រៃគ្រប់ប្រភេទ រ៉ែ ធនធានធម្មជាតិ និងសំនង់ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ។ ព្រំប្រទល់ខាងជើងទល់នឹងប្រទេសថៃ និងប្រទេសឡាវប៉ែកខាងត្បូងទល់នឹងខេត្តកំពង់ធំ ប៉ែកខាងលិចទល់នឹង ខេត្តសៀមរាប និងឧត្តរមានជ័យ ប៉ែកខាងកើតទល់នឹង ខេត្តស្ទឹងត្រែង



ខេត្តព្រះវិហារ​មាន​ផ្ទៃ​ដី​សរុប​ ១៣.៧៨៨ គ.ម២ (???) ក្នុង​នោះ​ផ្ទៃ​ដី​បង្ករ​បង្កើន​ផល​មាន​ចំនួន​ ២០.០០០ហិចតា។​ ខេត្ត​ចែក​ចេញ​ជាំ​៧​ស្រុកក្រុង​រួម​មាន៤៩ឃុំ​ដែល​មាន​ភូមិ​សរុប​២២៩ភូមិ។ ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​ព្រះ​វិហារ​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ​និង​មាន​ជន​ជាតិ​ភាគតិច កួយ មាន​ប្រមាណ​២០% មាន​របរ​ធ្វើ​ស្រែ​ ចំការ​ រក​ជ័រ រក​វល្លិ៍ លក់ដូរ​ និង​នេសាទ​ត្រី​បន្តិច​បន្តួច។ ការងារ​ធ្វើ​ស្រែ​ចំការ​ពុំ​សូវ​ទទួល​បាន​ទិន្នផល​ខ្ពស់​ឡើយ ព្រោះ​ដោយ​បង​ប្អូន​ធ្វើ​តាម​របៀប​អភិរក្សនិយម​ គឺ​ធ្វើស្រែ​ប្រវាស​មេឃ។

ត្នោតទេគឹស្ពានកន្លែងកំសាន្តនៅរដូវវស្សា

ទីតាំងភូមិសាស្ត្រា:ស្ថិតនៅភូមិត្នោតទេ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។ដែលមានចំងាយប្រហែល ៧០​ គឹឡូម៉ែតខាងត្បូងរាជធានីភ្នំពេញ។ដើម្បីទៅដល់ទីនោះយើងធ្វើដំណើរតាមផ្លូវជាតិលេខ២​ កាត់តាមខេត្តកណ្ដាល ស្រុកបាទី​ ប្រាសាទនាងខ្មៅ​ កាត់តាមផ្សាស្វាយព្រៃ ធ្វើដំណើរប្រហែល​ ២គីឡូម៉ែតមានខ្លោងទ្វាមួយនៅខាងឆ្វេងដៃមានឈ្មោះថា ​វត្តសាច់ស​ បត់ចូលតាមខ្លោងទ្វាធ្វើដំណើរទៅទិសខាងកើតត្រង់ ប្រហែល៥គីឡូម៉ែតទៀតនិងទៅដល់ហើយ៕


   ថ្វីត្បិតទីនេះជារមណីយដ្ធានកែច្នៃក៏ប៉ុន្តែមានភ្ញៀវទេសចរណ៍ំមកលេងកំសាន្តជាហូរហែរនៅរដូវវស្សាមានភ្លៀងធ្លាក់ច្រើនស្ពានវែងអន្លាយធ្វើអោយទីនេះក្លាយជាទីលំហែកាយដ៏ពេញនិយមនៅរដូវបុណ្យទានដូចជា វិធីបុណ្យអុំទូក វិធីភ្ជុំបិណ្ឌមានភ្ញៀវមកលេងកំសាន្តជិតឆ្ញាយរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ។
  សំលេងទឺកហូរលានលឿរងំប្រៀបបាននឹងតន្ត្រីធម្មជាតិប្រគុំរំពេអារម្មណ៍ទាំងភ្ញៀវទេសចណ៍លើស្ពាននឹងខ្លះទៀតចុះងូតទឹកលេងយ៉ាងសប្បាយ ធ្វើអោយភ្លេចអស់រាល់ទុក្ខកង្វល់ទាំងពួងមិនតែប៉ុណ្ណោះភ្ញៀវខ្លះទៀតទទួលអារម្មណ៍ស្រស់ស្រាយនឹងជិះអូប័រកម្សាន្តលើផ្ទៃជលសារដើម្បីគយគន់សម្រស់ទេសភាពនានាពេលព្រះអាទិត្យរិះរហៀៗ៕




  រមណីយដ្ឋានត្នោតទេសម្បូរទៅដោយវាលស្រែវែងអន្លង់អន្លូចខៀវស្រងាត់និងធម្មនជាតិស្រស់ស្រការរួមបញ្ចូលទាំងជំនោខ្យល់បរិសុទ្ធ។
សម្រាប់
ថ្ងៃឈប់សម្រាកពីការងារនិងការសិក្សារាល់ចុងសប្ដាហ៏។និងថតរូបទុកជាអនុសារីយ៍ជាមួយមិត្តភក្តិបងប្អូននិងក្រុមគ្រួសារផងដែរ។
  អ្នកដែរមកលេងកំសាន្តភាគច្រើនអ្នកដែលរស់នៅជិតៗមានចំនួនច្រើនជាងអ្នកមកពីតំបន់ផ្សេងៗ៕
                                                               
  អរគុណសម្រាប់ការចំណាយពេលដ៏មានតម្លៃក្នុងការអានអត្តបទរបស់ខ្ញុំ។

ខេត្តស្វាយរៀង

ស្វាយរៀងជាខេត្ត​មួយនៃប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅភាគអាស៊ីអាគ្នេយ៍ច្រកចូលទៅវៀតណាម ខាងជើងជាប់ខេត្តព្រៃវែង មានចម្ងាយប្រហែល33 Km ពីច្រកព្រំដែនបាវិត ជាខេត្តដែលរុងរឿងដោយលទ្ធិផលនៃចរាចរណ៍ពានិជ្ជកម្ម ជាទីក្រុងដែលមានភាពកក់ក្តៅហើយសប្បាយរីករាយ ទីរួមខេត្តស្វាយរៀងមានទីតាំងក្បែរនឹងតន្លេវ៉ៃគោ និងតំបន់ទំនាបដែលមានទស្សនីយភាពយ៉ាងខ្លាំងក្លា ហើយក៏ជាកន្លែងកម្សាន្តដ៏រីរាយផងដែរនៅតាមដងទន្លេវ៉ៃ

ដំណើរកំសាន្តខេត្តសៀមរាប

មានមនុស្សជាច្រើនបានស្គាល់ច្បាស់និងខ្លះទៀតក៏មិនបានស្គាល់ច្បាស់នៅឡើយអំពីទឹកដីក្រុងអង្គរដែលស្ថិតនៅទីរួមខេត្តសៀមរាបដែលជាកន្លែងសំបូរទៅដោយសម្បត្តិវប្បធម៌កន្លែងកម្សាន្តនិងរមណីយដ្ឋានជាច្រើន។បើចង់ដឹងច្បាស់សូមមកមើលការបកស្រាយរបស់ខ្ញុំខាងក្រោមយើងធ្វើដំណើរពីរាជធានីភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ 6 ក្នុងកាត់តាមខេត្តកំពង់ធំយើងនឹងឆ្ពោះទៅដល់ទីរួមខេត្តសៀមរាបដែលជាទឹកដីក្រុងអង្គរធ្វើដំណើរតាមផ្លូវលំកត្តាមិនដើរមាត់ស្ទឹងដែលមានដើមឈើធំៗនិងខ្យល់អាកាសបរិសុទ្ធយើងនឹងធ្វើដំណើរទៅដល់ប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌជាតិរបស់ខ្មែរយើងប្រាសាទអង្គរវត្តមានប្រឡាយទឹកហ៊ុំព័ទ្ធជុំវិញយ៉ាងធំដែលជាយុទ្ធសាស្ត្រការពារទឹកដីអំពីពួកឈ្លានពាននាសម័យអង្គរនិងប្រាសាទជាច្រើនទៀតដែលងាយស្រួលក្នុងការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្រ្តនិងវប្បធម៌នៅទីនោះយើងអាចចូលកម្សាន្តនៅក្នុងភូមិវប្បធម៌ដើម្បីទស្សនាការសម្ដែងដ៏ពិនប្រសព្វរបស់ពួកគេពេលរសៀលយើងអាចជិះសត្វដំរីទស្សនាតាមជេីងភ្នំដែលសម្បូរទៅដោយព្រៃឈើធំៗនិងសត្វព្រៃជាច្រើនពេលល្ងាចយើងអាចធ្វើដំណើរដោយថ្មើរជើងឬជាសត្វដំរីដើម្បីទស្សនាព្រះអាទិត្យអស្ដង្គតដ៏ស្រស់ស្អាតនៅលើកំពូលភ្នំពេលរាត្រីយើងអាចធ្វើដំណើរតាមផ្សារកាត់តាមមាត់ស្ទឹងដើម្បីទិញរបស់របរអនុស្សាវរីយ៍ជូនមនុស្សជាទីស្រឡាញ់ឬគ្រួសាររបស់យើងនិងភ្លក់រសជាតិអាហារដ៏សម្បូរបែបនិងមានអនាម័យនៅទីនោះនិងស្នាក់នៅផ្ទះសំណាក់ឬសណ្ឋាគារដែលមានតំលៃសមរម្យនិងមានផាសុខភាព

ដំណើរកំសាន្តនៅរមណីយដ្ឋានឋានសួគ៌បូកគោ

ខេត្តកំពត ជាខេត្តដែលស្ថិតនៅប៉ែកខាងត្បូង នៃប្រទេសកម្ពុជា ហើយក៏ជាខេត្តដែលជាប់នឹងឆ្នេរសមុទ្រ ដែលបានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ។ នៅក្នុងខេត្តកំពតមាន រមណីយដ្ឋានធម្មជាតិជាច្រើន ដូចជា រមណីយដ្ឋានឋានសួគ៌បូកគោ ទឹកជ្រោះពពកវិល ជាដើម។
ភ្នំបូកគោ ឬ ឧទ្យានជាតិព្រះមុនីវង្ស ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយ 11 គីឡូម៉ែត្រ ពី ក្រុងកំពត ទៅ ជើងភ្នំ និង ចម្ងាយ 32 គីឡូម៉ែត្រ ពីជើងភ្នំ ទៅ កំពូលភ្នំ។ ភ្នំបូកគោ មានកម្ពស់ 1075 ម៉ែត្រ ដែលនៅលើនោះមាន អាកាសធាតុត្រជាក់ រុក្ខជាតិទាំងឡាយរីកស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ ផ្ទាំងថ្មធំៗ និង ដើមរុក្ខជាតិធំៗជាច្រើន ដែលផ្ដល់ម្លប់ត្រជាក់ ព្រមទាំងមាននូវ ព្រៃព្រឹក្សា និង ហ្វូង ម្រឹគីម្រឹគា បក្សាបក្សី ដែលជាទេសភាពដ៏ស្រស់ត្រកាល គួរជាទីគយគន់។