ដំណើរកំសាន្តនៅគីរីរម្យ

នៅក្នុងខេត្តកំពង់ស្ពឺ មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនដែលបានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ។ នៅក្នុងនោះដែរ ក៏មាននៅ ឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈគីរីរម្យ ឫ គីរីរម្យ។
ឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈគីរីរម្យ ស្ថិតនៅក្នុង ភូមិដំរីផុង ឃុំគីរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានចម្ងាយ 117 គីឡូម៉ែត្រ ពី រាជធានីភ្នំពេញតាមផ្លូវជាតិលេខ 4 ហើយចំណាយពេលត្រឹមតែ 2ម៉ោង កន្លះ តែប៉ុណ្ណោះ។
នៅពេលយើងទៅដល់ម្ដុំ ត្រែងត្រយឹង យើងនឹងឃើញមានផ្លូវបំបែកបត់ទៅស្ដាំ មានចម្ងាយ ជិត 30 គីឡូម៉ែត្រ នឹងទៅដល់តំបន់គីររម្យ។ បន្ទាប់មក យើងនឹងឃើញផ្លូវ បំបែកបត់ទៅឆ្វេងឡើងទៅលើភ្នំ ដែលមានចម្ងាយ 19 គីឡូម៉ែត្រ។
នៅលើភ្នំគ្របដណ្ដប់ទៅដោយដើមស្រល់ និង ព្រៃព្រឹក្សាជាច្រើនយ៉ាងខៀវស្រងាត់លាតសន្ធឹងដាច់កន្ទុយភ្នែក ដែលជាម្លប់ត្រជាក់ព្រមទាំងមាននូវ ទឹកជ្រោះ ហើយនិង ហ្វូងសត្វជាច្រើន គួរជាទីគយគន់ និង ជាទីគាប់ចិត្ត។ នៅទីនេះអាចឲយើងស្រូបយកនូវខ្យល់អាកាសបរិសុទ្ធ និង ទស្សនានូវ សម្រស់ទេសភាពធម្មជាតិ ដ៏ស្រស់បំព្រងនេះ។ មិនតែប៉ុណ្ណោះ មាននូវអាហារ ផ្លែឈើបែបធម្មជាតិ យ៉ាងមានឱជារស ទៀតផង។ ព្រមទាំងមាន Resorts ដែលមានតម្លៃសមរម្យ មាន អនាម័យ និង សណ្ដាប់ធ្នាប់ អាចឲយើងស្នាក់នៅ និង ដើរកំសាន្ដក្នុងនោះផងដែរ។ អ្វីដែលពិសេស នៅ គីរីរម្យ ពេលល្ងាច គឺមានអាកាសធាតុត្រជាក់ដូចយើងកំពុងនៅលើភ្នំទឹកកក។ 
នៅក្នុងដំណើរកំសាន្ដនេះអ្នកប្រាកដជា មានភាពសប្បាយរីករាយ និង រំសាយនូវទុក្ខកង្វល់ទាំងឡាយ ជាក់ជាមិនខាន។